តារាឆ្នើម Son Heung-min របស់ក្លិប Tottenham Hotspur បានឆ្លើយតបទៅនឹងដំណឹងចចាមអារ៉ាម ដែលគេបានភ្ជាប់ជាមួយក្លិបនៅអារ៉ាប៊ី សាអ៊ូឌីត នៅក្នុងទីផ្សារដោះដូររដូវក្ដៅនេះ។
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកូរ៉េខាងត្បូងរូបនេះ ត្រូវបានក្លិបនៃក្របខណ្ឌ Saudi Pro League, Al Ittihad ដាក់សំណើផ្ទេរប្រមាណ ៥១លានផោន នេះបើយោងតាមប្រភពពី ESPN។ ក្លិបអ្នកមានអារ៉ាប៊ី សាអ៊ូឌីតមួយនេះ បាននាំចូលខ្សែប្រយុទ្ធ Karim Benzema ព្រមទាំងប្រកាសពីការចូលរួមរបស់ N’Golo Kante ពីក្លិប Chelsea ផងដែរ។