សហព័ន្ធបាល់ទះខ្មែរ ៖ លីគបាល់ទះជាតិឱ្យក្រុមនីមួយមានកីឡាករបរទេសចូលរួម

Sovann Tith
14 មើល
0 នាទីអាន
- Advertisement -

លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបង្ហើបថា ការប្រកួតបាល់ទះជើងឯកថ្នាក់ជាតិដែលជាលីគកម្រិតអាជីព នឹងដំណើរការចុងឆ្នាំ២០២៣។ អ្វីកាន់តែពិសេសនោះ ក្រុមដែលចូលរួមអាចនាំចូលកីឡាករបរទេសបាន តែពេលចូលលេងអាចដាក់បានតែ២នាក់ប៉ុណ្ណោះ។

ថ្នាក់ដឹកនាំសហព័ន្ធសង្កត់ធ្ងន់ថា ការអនុញ្ញាតឱ្យមានកីឡាករក្រៅស្រុកនេះដើម្បីជួយពង្រឹងសមត្ថភាពបន្ថែមដល់ក្រុម។ ការប្រកួតអាចនឹងមាន៨ក្រុមចូលរួម។

លោក អាំង សេរីពិសិដ្ឋ អះអាងថា ក្រុមដែលអាចចូលរួមប្រកួតតេជោលីគបាន ត្រូវតែមានអាជ្ញាបណ្ណក្លិបដែលមានលក្ខខណ្ឌដូចជា គណៈគ្រប់គ្រង, ទីតាំង និងកីឡាករច្បាស់លាស់។ លោកបន្តថា ក្រៅពីតេជោលីគ សហព័ន្ធកីឡាបាល់ទះកម្ពុជាក៏គ្រោងរៀបចំការប្រកួតជាច្រើនទៀតដែរ ដូចជាពានរង្វាន់មហាជន ពានសម្ដេចក្រឡាហោម ស ខេង ជាដើមដើម្បីផ្ដល់ឱកាសដល់ក្រុមនានាបានចូលរួមប្រកួត។ មិនតែប៉ុណ្ណោះ ក្រុមល្អៗ ក៏អាចទទួលបានឱកាសទៅប្រកួតពានរង្វាន់ក្រៅស្រុកផងដែរ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕