Skip to content
ក្រុមបាល់ទាត់បែបអៀរឡង់នៅកម្ពុជាទៅប្រកួតអន្តរជាតិនៅសាធារណរដ្ឋអៀរឡង់
    ទំព័រដើម  »  កីឡាជាតិ

ក្រុមបាល់ទាត់បែបអៀរឡង់នៅកម្ពុជាទៅប្រកួតអន្តរជាតិនៅសាធារណរដ្ឋអៀរឡង់

ក្រុមបាល់ទាត់អៀរឡង់មួយនៅកម្ពុជា ដែលមានឈ្មោះថា មិត្តភក្ដិខ្មែរ បានចេញទៅប្រកួតលក្ខណៈអន្តរជាតិនៅសាធារណរដ្ឋអៀរឡង់ កាលថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៣។

លោក Conor Wall ស្ថាបនិកក្រុមមិត្តភក្ដិខ្មែរ ឱ្យដឹងថា ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃចន្ទ ទី២៤ ខែកក្កដា នេះតទៅដល់ថ្ងៃសុក្រ ទី២៨ ខែកក្កដា។ ក្រុមចូលរួមផ្សេងៗទៀតមានដូចជា បារាំង អេស្ប៉ាញ អាមេរិក កាណដា អូស្ត្រាលី ជាដើម៕