ក្រុមកីឡាបាល់ទះក្រសួងមហាផ្ទៃបានចូលរួមព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣នៅប្រទេសកាណាដាដែលប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា។
ក្នុងដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកក្កដា នេះលោក ប៊ុន ឈុនគីម គ្រូបង្គោលក្រុមបាល់ទះក្រសួងមហាផ្ទៃ រំពឹងថា ក្រុមលោកនឹងអាចទទួលបានបច្ចេកទេសល្អៗពីក្រុមនៅអឺរ៉ុប និងក្រុមផ្សេងៗទៀតនៅលោកខាងលិច។