Skip to content
Bayern Munich សម្រេចការផ្ទេរអតីតកីឡាករ Man Utd ម្នាក់ មកជួយតំបន់ការពារ៦ខែ
    ទំព័រដើម  »  កីឡាជាតិ

Bayern Munich សម្រេចការផ្ទេរអតីតកីឡាករ Man Utd ម្នាក់ មកជួយតំបន់ការពារ៦ខែ

ក្លិប Bayern Munich​ បានប្រកាសពីការចុះហត្ថលេខានាំយក អតីតខ្សែការពារកណ្ដាលមួយរូបរបស់ Manchester United ដោយផ្ដល់កិច្ចសន្យារយៈពេល៦ខែ ពោលគឺដល់ដំណាច់រដូវកាល ២០២២-២៣។

ក្លិបការពារជើងឯកលីគកំពូលអាល្លឺម៉ង់ បានសម្រេចការផ្ទេរ ខ្សែការពារ Daley Blind ដោយមិនមានតម្លៃផ្ទេរ ក្រោយកីឡាករចាស់វស្សារូបនេះ ព្រមព្រៀងបញ្ចប់កិច្ចសន្យាជាមួយក្លិប Ajax ដោយមានការយល់ព្រមទាំងសងខាង។

Blind បានបង្ហាញខ្លួន៩៩ប្រកួតសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ ហើយបានចូលរួមទាំង៥ប្រកួតនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅកាតារ ព្រមទាំងរកគ្រាប់បាល់១គម្រាប់ផងដែរឱ្យក្រុមរបស់ខ្លួនទល់នឹងអាមេរិក។

គេជាកីឡាករដែលដុះដាលចេញពីថ្នាលយុវជនរបស់ក្លិប Ajax ​មុនពេលទទួលបានឱកាសលេង៣៣៣ប្រកួតឱ្យក្រុមធំ ហើយគេក៏បានចំណាយពេល៥ឆ្នាំលេងនៅក្លិប Manchester United ផងដែរ។

Bayern ត្រូវការសមាជិកបន្ថែម ដើម្បីមកជួយតំបន់ការពារ បន្ទាប់ពីតារាឆ្នើម Lucas Hernandez ត្រូវអវត្តមានរយៈពេលវែងដោយសារបញ្ហារបួស ACL អំឡុងការចូលរួមក្រុមជម្រើសជាតិបារាំងនៅ World Cup៕