នៅល្ងាចថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមបាល់ទាត់វ័យចាស់២០២២បានរៀបចំកម្មវិធីជួបជុំទទួលទានអាហារសាមគ្គីជាមួយអតីតអ្នកកីឡាជាតិអំឡុងទសវត្សរ៍ឆ្នាំ១៩៦០, ១៩៧០, ១៩៨០ និង១៩៩០។
លោក ឈុន ទ្រី ជាអតីតអាជ្ញាកណ្ដាលបាល់ទាត់កម្រិត FIFA និងជាសមាជិកក្រុមបាល់ទាត់វ័យចាស់២០២២ថ្លែងថា ការជួបជុំនេះដើម្បីបានជួបជុំគ្នាឡើងវិញក្នុងចំណោមអ្នកកីឡាចាស់ៗមកពីគ្រប់ប្រភេទកីឡា និងជាការរំឭកផងដែរ។