Skip to content
យុវជនមាឌល្អិតចិត្តធំបង្ហាញក្ដីរីករាយក្រោយទទួលបានឱកាសលេងឱ្យក្រុមវិ.ជាស៊ីមសាមគ្គី
    ទំព័រដើម  »  កីឡាជាតិ

យុវជនមាឌល្អិតចិត្តធំបង្ហាញក្ដីរីករាយក្រោយទទួលបានឱកាសលេងឱ្យក្រុមវិ.ជាស៊ីមសាមគ្គី

យុវជន ឡុង រតនៈវិសាល មានវ័យ១៥ឆ្នាំ កំពុងសិក្សានៅថ្នាក់ទី៧ នៃវិទ្យាល័យជាស៊ីសាមគ្គី រូបគេមានមាឌតូចជាងគេក្នុងចំណោមសមាជិកក្រុមបាល់ទាត់វិទ្យាល័យជាស៊ីមសាមគ្គីដែលបានបង្ហាញខ្លួនក្នុងការប្រកួតជាមួយវិទ្យាល័យពងទឹកនៃពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៣ ឆ្នាំ២០២៣នេះ ។ ក្នុងកិច្ចសម្ភាសជាមួយAMS Sports ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមវិទ្យាល័យសាមគ្គីបានលើកឡើងថា រូបគេបានចាប់ផ្ដើមហ្វឹកហាត់ដំបូងក្នុងឈុតយុវជនអាយុក្រោម១៣ឆ្នាំរបស់សាលា រហូតដល់ឈុតអាយុក្រោម១៥ឆ្នាំ ដោយគ្រូបង្វឹកមើលឃើញការខិតខំប្រឹងប្រែងហ្វឹកហាត់របស់ខ្លួនទើប គ្រូបង្គោលសញ្ជាតិជប៉ុនបានផ្ដល់ឱកាសមកលេងឈុតអាយុក្រោម១៨ឆ្នាំ នៅពេលនេះ។

យុវជនកំពុងសិក្សានៅវិទ្យាល័យជាស៊ីមសាគ្គីខាងលើក៏មានគោលបំណង ចង់លេងឱ្យក្រុមជម្រើសជាតិកម្ពុជានៅថ្ងៃអនាគត និង ចង់ដើរតាមគន្លងនិមិត្តរូបរបស់គេគឺកីឡាករ សៀង ចន្ធា ដែលកំពុងប្រកបអាជីពបាល់ទាត់លីគនៃប្រទេសកាតា៕