កីឡាករមកពីប៉ែកខាងសមុទ្រ ធន់ ស៊ីម៉ូវ បានថាការដែលមានឱកាសបង្ហាញខ្លួនក្នុងកម្មវិធីធំ អាចជាផលល្អសម្រាប់អាជីពរបស់ខ្លួននៅពេលអនាគត ស៊ីម៉ូវ បន្តថាវាអាចធ្វើឱ្យអ្នករៀបចំកម្មវិធីធំៗឃើញពីសមត្ថភាព សម្រាប់ឱកាសលេងខ្សែក្រវាត់ ឬព្រឹត្តិការណ៍ធំដូចជាដណ្តើមឡាន ផ្ទះ ដី អ្វីជាដើម។
ធន់ ស៊ីម៉ូវ ក៏មានការតាំងចិត្តចង់ក្លាយជាកីឡាករគុនខ្មែរលំដាប់ប្រទេសមួយរូបក្នុងប្រភេទគីឡូ ៥៧ គីឡូក្រាមនេះដែរ ព្រោះឃើញថាវិស័យគុនខ្មែរកំពុងមានផុសផលខ្លាំង ជាក់ស្តែងការប្រកួតដណ្តើមឡាន កាលពីថ្ងៃទី១១ ខែតុលា កន្លងទៅថ្មីនេះ។
“ក្នុងថ្ងៃអនាគតខ្ញុំតាំងចិត្តក្លាយជាអ្នកខ្លាំងមួយរូបដែរ ខ្ញុំដាក់គោលដៅ ២ ឆ្នាំទៀតនឹងខំប្រឹងឱ្យក្លាយជាអ្នកខ្លាំងដូចគេក្នុងប្រភេទគីឡូ ៥៧ នេះដែរ”។
រំលឹកផងដែរថា អ្នកប្រយុទ្ធគុនខ្មែរកម្លាំងជើងខ្លាំង ធន់ ស៊ីម៉ូវ វ៉ៃចុងក្រោយក្នុងព្រឹត្តិការណ៍ដណ្តើមឡានកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ ក្នុងនាមជាគូបើកឆាក ដោយបានយកឈ្នះលើ រិទ្ធី ម៉ាណូយ ដោយពិន្ទុ៕