កីឡាករគុនខ្មែរមកពីខេត្តព្រៃវែង ធន់ ស៊ីហុង មានការតាំងចិត្តក្រសោបពានរង្វាន់ដែលមានតម្លៃ ៤លានរៀលក្នុងការប្រកួតសប្តាហ៍នេះឱ្យបាន សម្រាប់ជាកាដូខ្លួនឯង និងជាសមិទ្ធិផលមួយទៀតចូលក្លិប ក្រោយភ្ជុំបិណ្ឌហើយ។ កន្លងមក ស៊ីហុង ក៏ធ្លាប់បានចូលរួមក្នុងកម្មវិធីលក្ខណៈម៉ារ៉ាតុងដណ្តើមពានរង្វាន់បែបនេះម្តងដែរ តែមិនទទួលបានជោគជ័យ ក្រោយចាញ់ពិន្ទុ ពេជ្រ ប៊ុនសិទ្ធ ក្នុងជុំទីមួយ។
“ លើកទីពីរនេះខ្ញុំនឹងខំប្រឹងយកវាឱ្យបាន ព្រោះលើកទីមួយយើងធ្លាក់ជុំមួយ លើកទីពីរក៏មិនប្រាកដថាធ្លាក់ជុំមួយទៀតដែរ ” ។
សូមរំលឹកផងដែរថា សម្រាប់ការប្រកួតម៉ារ៉ាតុងដណ្តើមពានរង្វាន់ ប្រភេទទម្ងន់ ៥៧ គីឡូក្រាមនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣ សប្តាហ៍នេះ សមាសភាពដែល ធន់ ស៊ីហុង អាចនឹងប៉ះរួមមាន ម៉ាលី អូប៉, អេលីត សេងទ្រី, និង ភួន ឡាំងកូស៊ីន៕