Sir Bobby Charlton វីរបុរស Manchester United បានចែ.ក.ឋា.នហើយនៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ នេះក្នុងវ័យ៨៦ឆ្នាំ។
អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះបានចំណាយពេល១៧ឆ្នាំនៅបិសាចក្រហមពីចន្លោះឆ្នាំ១៩៥៦ ដល់១៩៧៣ (ក្នុងនាមជាកីឡាករ) ដោយរួមចំណែកឈ្នះជើងឯកលីគកំពូលអង់គ្លេស៣ដង, FA Cup ១ដង និង European Cup ១ដង (បច្ចុប្បន្នជា UEFA Champions League)។
សម្រាប់ជម្រើសជាតិវិញ លោកបានរួមចំណែកសំខាន់ជួយក្រុមរហស្សនាមតោកំណាចលើកពាន FIFA World Cup ឆ្នាំ១៩៦៦៕
កាលឆ្នាំ២០០៧ លោកក៏បានមកទស្សនកិច្ចនៅកម្ពុជាក្នុងការងារសុច្ឆន្ទៈកីឡាបាល់ទាត់ផងដែរ៕