ស្ត្រីជនជាតិអូស្ត្រាលីម្នាក់ចូលចិត្តកន្លែងកម្សាន្ដតាមព្រៃភ្នំនៅកម្ពុជា

Sovann Tith
6 មើល
0 នាទីអាន
- Advertisement -

ស្ត្រីជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ ម៉ារី និយាយភាសាខ្មែរប្រាប់ AMS Sports មកធ្វើការនៅកម្ពុជា៣ឆ្នាំហើយ និងចូលចិត្តរស់នៅទីនេះ ជាពិសេស ចូលចិត្តជាងគេនៅតំបន់ព្រៃភ្នំ ដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនៈគិរី ជាដើម។

ស្ត្រីជាបុគ្គលិកអង្គការរូបនេះបន្ថែមថា បានមើលឃើញពីការរីកចម្រើនគួរកត់សម្គាល់ផងដែរអំឡុងស្នាក់នៅប្រទេសកម្ពុជា៣ឆ្នាំនេះ។

អ្នកស្រីប្រាប់ថា ក៏ចូលចិត្តក្រមាខ្មែរផងដែរ ហើយនឹងទិញផ្ញើបងប្អូនពេលទៅអូស្ត្រាលីវិញ។ អ្នកស្រី ម៉ារី បានឆ្លៀតពេលចូលរួមកម្មវិធីរត់ប្រណាំងបែបសប្បាយៗនៅសួនច្បារមុខវត្តបទុម នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣នេះ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕