កាលពីល្ងាចថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ អាយអេសអាយដង្កោសែនជ័យ បានធ្វើពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាជាមួយ បុរី ច័ន្ទគីរី លើគម្រោងជួយអភិវឌ្ឍក្លិបបន្ថែមទៀត។
លោក សៀក សុវណ្ណ អគ្គលេខាធិការក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យ ក៏ថ្លែងឲ្យដឹងផងដែរថា បន្ទាប់ពីចាប់ដៃគូជាមួយម្ចាស់ឧបត្ថម្ភថ្មីនេះ គឺជាឱកាសល្អ ក្នុងការជួយអោយក្លិបពង្រឹងសម្ថភាពកាន់តែខ្លាំងបន្ថែមទៀត និងលើកកម្ពស់ផ្នែកហិរញ្ញវត្ថុបានមួយកម្រិតផងដែរ។
ទន្ទឹមនឹងនេះដែរលោក អ៊ុង វិសុទ្ធបញ្ញា តំណាងក្រុមហ៊ុនបុរីច័ន្ទគីរី បានប្រាប់ពីមូលហេតុចំនួន៣ដែលនាំឲ្យឈានដល់ ការចាប់ដៃគូជាមួយក្លិបអាយអេសអាយ ដង្កោសែនជ័យ៕