Skip to content
    ទំព័រដើម  »  កីឡាជាតិ

ស្មាត់ក្លឹបបាល់ទះវិសាខា សឿន ហេង លើកឡើងថា ការប៉ះជាមួយបញ្ជាការដ្ឋានអង្គរក្ស រូបគេនឹងលេងឲ្យដូចវគ្គផ្ដាច់ព្រ័ត្រ

ភ្នំពេញ៖ ស្មាត់ស្ដាំរបស់ក្លឹបបាល់ទះវិសាខាកីឡាករ សឿន ហេង បានលើកឡើងថា ការប្រកួតជាមួយក្លឹបបញ្ជាការដ្ឋានអង្គរក្ស នៅចុងសប្ដាហ៍នេះ គឺជាការប្រកួតអស្ចារ្យមួយនៃពានរង្វាន់រង្វាន់បាល់ទះ តេជោលីគ។​

សូមបញ្ជាក់ថា ក្រុមបាល់ទះវិសាខាមិនដែលស្គាលពាក្យថាចាញ់មួយសិតណាឡើងក្នុងចំណោម៥ប្រកួតកន្លងមក ចំណែកឯក្លឹបបញ្ជាការដ្ឋានអង្គរក្ស ៥ប្រកួតកន្លងមកក៏ឈ្នះទាំង៥ប្រកួត ក៏ប៉ុន្តែភ្លាតចាញ់៦សិត។ ក្រុមតាំងនឹងត្រូវជួបនៅថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១រសៀល នៅសាលបាល់ទះពហុកីឡដ្ឋានអូឡាំពិក៕