ធារីចេញពី Perak ក្រោយបដិសេធកិច្ចសន្យាថ្មី

Sovann Tith
17 មើល
0 នាទីអាន
- Advertisement -

ប៊ិន ចន្ថាធារី បានប្រកាសចាកចេញពីក្លិប Perak ហើយនៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា នេះ។

កីឡាករកូនខ្មែរបារាំងប្រាប់ AMS SPORTS ថា ការសម្រេចចិត្តចាកចេញកើតឡើងក្រោយរូបគេបដិសេធកិច្ចសន្យាថ្មី។

កាលពីពេលថ្មីៗកន្លងទៅ សារព័ត៌មានមួយក៏បានផ្សព្វផ្សាយថា អតីតកីឡាករភ្នំពេញក្រោន និងក្លិបនៅលីគកំពូលម៉ាឡេស៊ីមួយនេះបានចរចាលើកិច្ចសន្យាថ្មីដែរ ប៉ុន្តែគេថា មិនបានឈានដល់កិច្ចព្រមព្រៀងឡើយ។

ធារីលម្អិតបែបនេះ “៖មានការពិភាក្សាពីកិច្ចសន្យាថ្មីដែរ តែខ្ញុំបដិសេធ។ ខ្ញុំមិនទាន់ដឹងទេ ខ្ញុំចង់ស្វែងរកឱកាសកាន់តែប្រសើរ។ ឥឡូវខ្ញុំចង់សម្រាកជាមួយគ្រួសារសិន។ សម្រាប់ទ្រនំថ្មី មិនថា នៅប្រទេសណាទេ សំខាន់តែមានឱកាសល្អ។”

ធារីបានចូលរួមជាមួយ Perak FA នៅរដូវកាល២០២០ ដោយចូលលេងបាន១០ប្រកួត ទាត់ចូលមួយគ្រាប់ និងបញ្ជូនមួយលើក ខណៈក្លិបនេះបញ្ចប់នៅចំណាត់ថ្នាក់លេខ៤៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕