Skip to content
    ទំព័រដើម  »  កីឡាជាតិ

ជួបចៃដន្យអតីតកីឡាការិនីបាល់ទះសម័យសង្គមរាស្ត្រនិយម២រូបទៅមើលចៅៗប្រកួតបាល់ទាត់ពានកុមារ៧មករា

អ្នកស្រី ឆេង លីម និងអ្នកស្រី វ៉ាន គាម គឺជាអតីតកីឡាការិនីបាល់ទះតំណាងសាលានៅស្រុកកំណើតរៀងៗខ្លួន កាលពីសម័យសង្គមរាស្ត្រនិយម។

AMS Sports បានជួបពួកគាត់ដោយចៃដន្យអំឡុងការប្រកួតបាល់ទាត់កុមារ៧មករា ថ្មីៗនេះ ដោយបានទៅគាំទ្រចៅៗដូចគ្នា។ អ្នកស្រី ឆេង លីម បច្ចុប្បន្នមានវ័យ៧៣ឆ្នាំ មានកំណើតនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រំឭកថា ធ្លាប់ជាប់ជម្រើសអនុវិទ្យាល័យជីហែ និងបានប្រកួតច្រើនក្នុងតទល់ក្រុមសាលាផ្សេងៗទៀត បានប្រមាណ២ឆ្នាំដែរ។

មិត្តរួមជំនាន់របស់អ្នកស្រីក៏មានអ្នកជាប់ជម្រើសជាតិទៀតផង។ ចៅរបស់អ្នកស្រីមានអាយុ១០ឆ្នាំរៀនថ្នាក់ទី៦នៅសាលា New Gate Way។ ចំណែកអ្នកស្រី វ៉ាន់ គៀម មានវ័យ៧២ឆ្នាំ ធ្លាប់ជាប់ជម្រើសសាលាក្នុងឆ្នាំ១៩៦៥ នៅស្រុកកំពង់ត្រាច ខេត្តកំពត។ អ្នកស្រី ឆេង លីម និងអ្នកស្រី វ៉ាន គាម ក៏បានសង្កត់ធ្ងន់ដែរថា ការលេងកីឡាពិតជាល្អសម្រាប់សុខភាពមនុស្សគ្រប់រូប ហើយក៏ជួយចៅៗរបស់អ្នកស្រីចៀសពីទង្វើមិនល្អផងដែរ៕