Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ខ្សែប្រយុទ្ធវ័យក្មេងរបស់ជម្រើសជាតិវៀតណាម ទទួលបានបទពិសោធច្រើន ពីការចូលរួម Asian Cup

បន្ទាប់ពីត្រលប់ទៅកាន់ប្រទេសកំណើតវិញ ក្រោយអស់ឱកាសបន្ដនៅ AFC Asian Cup​ ខ្សែប្រយុទ្ធជម្រើសជាតិវៀតណាម Nguyen Dinh Bac និយាយថា គេនិងមិត្តរួមក្រុមមានអារម្មណ៍សោកសៅ ព្រោះដោយសារបរាជ័យ ប៉ុន្ដែគេទទួលបានបទពិសោធ និងមេរៀនថ្មីយ៉ាងច្រើន ពីការប្រកួតពានលំដាប់ទ្វីបអាស៊ីមួយនេះ។

ក្រុមដឹកនាំដោយគ្រូបង្គោល Philippe Trousier មិនអាចឆ្លងផុតវគ្គចែកពូលនោះទេ ក្រោយពួកគេបរាជ័យទាំង៣ប្រកួតទល់ជប៉ុន ឥណ្ឌូណេស៊ី និងអ៊ីរ៉ាក់។ នេះជាលើកដំបូងដែលក្រុមវៀតណាម មិនអាចឆ្លងផុតវគ្គចែកពូល នៃព្រឹត្តិការណ៍ Asian Cup ក្រោយឈានទៅកាន់វគ្គ១/៤ផ្ដាច់ព្រ័ត្រពីរលើក ក្នុងឆ្នាំ២០០៧ និង ២០១៦។