គ្រូបង្គោលក្រុមបាល់ទាត់កូរ៉េខាងត្បូងលោក Jurgen Klinsmann បានអះអាងថា ក្រុមរបស់លោក មានការប្រឹងប្រែងដើម្បីទទួលបានឱកាសឈរនៅកំពូលតារាងពូល E នៃ AFC Asian Cup ហើយមិនមានបំណងចង់បញ្ចៀសពីការជួបជប៉ុនក្នុងវគ្គ knockout នោះទេ។
បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើគ្នា ៣-៣ ជាមួយម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ក្រុមរបស់លោក Klinsmann ទទួលពិន្ទុសរុប ៥ពិន្ទុ ក្រោយស្មើ២ និងឈ្នះមួយប្រកួត ហើយឈរនៅលេខ២ក្នុងពូល E មានគម្លាត១ពិន្ទុពីក្រុមកំពូលតារាងបារ៉ែន។