ខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី Sandy Walsh មានក្ដីសុបិនដ៏ធំមួយ បន្ទាប់ពីធ្លាក់ចេញពី AFC Asian Cup 2023 ក្រោយចាញ់អូស្ដ្រាលី ៤-០ ក្នុងវគ្គ១៦ក្រុមចុងក្រោយ កាលពីថ្ងៃអាទិត្យទី២៨ ខែមករា ឆ្នាំ២០២៤។
ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បានបង្កើតប្រវត្តិសាស្ដ្ររបស់ខ្លួននៅ Asian Cup ដោយបានឆ្លងផុតវគ្គចែកពូលជាលើកដំបូង ទោះយ៉ាងណាក្ដី ពួកគេដំណើររបស់ពួកគេត្រូវបានបញ្ចប់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងរបស់អូស្ដ្រាលី។