យុវតី ជុំ ស្រីណុច សមាជិកក្រុមនារីបឹងកេតបាននិយាយមកកាន់ក្រុមការងារ AMS Sports ថាការលេងបាល់ទាត់លក្ខណៈឯកត្តជន ឬអាចនិយាយមួយបែបទៀតថាការបែប Superstar ប្រចាំក្រុមតែឯងច្រើនពេកនោះ គឺជះឥទ្ធិពលអាក្រក់ដល់លទ្ធផលជារួមរបស់ក្រុមយ៉ាងខ្លាំងក្លា ក៏ព្រោះបាល់ទាត់ជាប្រភេទកីឡាតម្រូវលេងជាក្រុម ដូច្នេះហើយបើសមាជិកក្រុមមានប្រភេទកីឡាករបែបនេះវាជាភាពលំបាកមួយសម្រាប់គុណផលក្រុមទាំងមូល។
កីឡាការិនីមានប្រភពពីខេត្តកណ្តាលដដែល ថ្លែងបែបនេះក៏ព្រោះគេជាប្រភេទកីឡាការិនីដែលចូលចិត្តលេងបាល់ប៉ះច្រើន និងការលេងភាពជាក្រុមច្រើន។ ទន្ទឹមគ្នាដែរ ខ្សែការពារមុខស្រស់ខាងលើក៏បានបង្ហាញពីគោលដៅរួមរស់ជាមួយអាជីពបាល់ទាត់នេះ រយៈពេលយូរ អាចថារហូតដល់រូបគេគិតថាទៅលែងរួចទើបលាលែងពីបាល់ទាត់ដែលគេស្រឡាញ់នេះបាន។
ខំប្រឹងហ្វឹកហាត់ជាមួយគ្នា ទៅមុខជាមួយគ្នា កុំមានចរឹត Star ល្អតែម្នាក់ឯង។
ជុំ ស្រីណុច ចាប់ផ្តើមប្រឡូកក្នុងអាជីពបាល់ទាត់ជាមួយការហ្វឹកហាត់លេងៗជាមួយគ្រូនៅស្រុកស្អាង លុះមកដល់ឆ្នាំ ២០២១ រូបគេក៏បានមកតេស្តសមត្ថភាពជាមួយក្លឹបបឹងកេតនារី និងបានជាប់ឈ្មោះជាកីឡាការិនីពេញសិទ្ធិរបស់ក្លឹបតាំងពីពេលនោះមក៕