អ្នកចាំទី កែវ សុខសិលា ប្រាប់ថា ប្រាក់ខែទទួលបានពីអាជីពជាកីឡាករបាល់ទាត់អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានសមរម្យហើយ បូករួមទាំងការងារជាមន្ត្រីនៅមជ្ឈមណ្ឌលជាតិព័ត៌មានវិទ្យា និងស្ថិតិកីឡា នៃអគ្គនាយកដ្ឋានកីឡា កំពុងរលូនទៅមុខផងនោះ គេនៅតែឆ្លៀតពេលសេសសល់តិចតួច ជួយភរិយាលក់ដូរមុខរបរផ្សេងៗដើម្បីបង្កើនចំណូលបន្ថែមទៀត។
សមាជិកក្លឹបវិសាខា និងជម្រើសជាតិកម្ពុជាទទូចថា អាជីពជាកីឡាករប្រឈមហានិភ័យច្រើន ជាពិសេសគ្រោះថ្នាក់ដែលមិនអាចដឹងមុនបាន ដូច្នេះទាន់នៅមានកម្លាំង គេក៏ឆ្លៀតរកចំណូលបន្ថែមតាមដែលអាចធ្វើទៅបាន ដើម្បីសន្សំទុក ពេលប្រកបអាជីពលែងបាន។
អតីតសមាជិកភ្នំពេញក្រោនដដែលក៏បានផ្ដាំផ្ញើដល់អ្នកកីឡាដូចគ្នាដែលរកប្រាក់បានហូរហែ គួរឆ្លៀតបង្កើតរបរណាមួយដើម្បីបង្កើនប្រភពចំណូលបន្ថែម៕