អ្នកប្រដាល់គុនខ្មែរ សែន ច័ន្ទឫទ្ធីគុន បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលទទួលបានឱកាសចូលរួមប្រកួតព្រឹត្តិការណ៍កីឡាគុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤ ក្នុងខែកក្កដា ខាងមុខដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ អ្នកប្រយុទ្ធសញ្ជាតិខ្មែរដើមកំណើតប្រេស៊ីលអះអាងថា ទោះជាលើកដំបូងសម្រាប់ខ្លួនក្នុងការប្រកួត MMA ក៏មិនបង្កជាឧបសគ្គខ្លាំងទេ ព្រោះបានហ្វឹកហាត់ពីមុនមកដែរ ហើយបច្ចុប្បន្នក៏កំពុងសម្រួចខ្លួនខ្លាំងជាមួយមិត្តរួមជាតិឯទៀតនៅក្លឹប Cambodian Top Team។
កីឡាករមានឈ្មោះដើមថា Thiago Teixeira សង្កត់ធ្ងន់ដែរថា នឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីយកមេដាយជូនប្រទេសកម្ពុជា។
ការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ កក្តដា ឆ្នាំ២០២៤ ដែលមានជាង២០ប្រភេទចូលរួម៕