Skip to content
​ក្រុមជើងឯក និងជើងឯករង World Cup 2018 ហាលអាវត្រឹមវគ្គ១៦ក្រុម EURO 2020
    ទំព័រដើម  »  កីឡាជាតិ

​ក្រុមជើងឯក និងជើងឯករង World Cup 2018 ហាលអាវត្រឹមវគ្គ១៦ក្រុម EURO 2020

ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានកក់កៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ EURO 2020 បន្ទាប់ពីស៊ុតទៅស៊ុតមកទល់នឹងក្រូអាតដែលធ្វើឱ្យមានគ្រាប់បាល់៨គ្រាប់ ក្នុងការប្រកួតហើយអេស្ប៉ាញឈ្នះ ៥-៣ ក្រោយចប់ម៉ោងបន្ថែម១៥នាទីពីរលើក។

ដោយឡែកក្រុមការពារជើងឯកបាល់ទាត់ពិភពលោក មាន់គកបារាំង ក៏ត្រូវបានជម្រុះចេញពីវគ្គ១៦ក្រុមផងដែរ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងស្វ៊ីសដោយបាល់១១ម៉ែត្រកាត់សេចក្ដី។