Skip to content
    ទំព័រដើម  »  កីឡាជាតិ

អ្នកគាំទ្របាល់ទាត់ជាតិទទូចអ្នកទស្សនាលើកទឹកចិត្តបន្ថែមដល់ក្រុមកម្រិតយុវជន

បន្ទាប់ពីឃើញមានការរិះគន់លើក្រុមបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំកម្ពុជា ពីទស្សនិកជនមួយចំនួនក្នុងការប្រកួត AFF U16 Championship 2024 ថ្មីៗនេះ លោក គង់ ស៊ីថាត់ អ្នកចាត់ការក្រុមបាល់ទាត់វិទ្យាល័យឫស្សីកែវ និងលោក ស៊ីម លីហេង ម្ចាស់ហាងសម្ភារៈកីឡា Double H បានទទូចសូមការលើកទឹកចិត្តជំនួសឱ្យការបន្ទច់បង្អាក់ ព្រោះបាល់ទាត់យុវជនស្ថិតក្នុងកម្រិតអភិវឌ្ឍន៍ មិនផ្ដោតសំខាន់លើកីឡាបាល់ទាត់។

ទោះមិនអាចឆ្លងផុតពូល ក្រុមបាល់ទាត់ជម្រើសជាតិយុវជនកម្ពុជាអាយុក្រោម១៦ឆ្នាំបានបញ្ចប់យុទ្ធនាការ AFF U16 Championship មិនស្គាល់ពាក្យបរាជ័យឡើយ ក្នុងវគ្គសន្សំពិន្ទុ ដោយឈ្នះ២ និងស្មើ១៕