Skip to content
    ទំព័រដើម  »  កីឡាជាតិ

ភាពម្ចាស់ការលើខ្លួនឯងជាផ្នែក១ឱ្យកីឡាការិនីម៉ាឡេស៊ី Pang Sze Teng ឈ្នះកីឡាការិនីកម្ពុជា គន្ធ វណ្ណនីតា យកបានមេដាយមាស2AMMA

កីឡាការិនី Pang Sze Teng ជាអ្នកប្រយុទ្ធគុនចម្រុះមកពីម៉ាឡេស៊ីដែលបានយកឈ្នះកីឡាការិនីកម្ពុជា គន្ធ វណ្ណនីតា លើវិញ្ញាសាប្រពៃណីផ្នែកនារី ទម្ងន់ក្រោម ៦៩គីឡូក្រាម ក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២។ ក្នុងនោះកីឡាការិនីវ័យ ២២ឆ្នាំបានលើកឡើងថាកត្តាសំខាន់រួមចំណែកក្នុងការឈ្នះមេដាយមាស AMMA លើកទី២នេះគឺការចេះគ្រប់គ្រងអារម្មណ៍លើខ្លួនឯង និងភាពចេះបង្វែរស្ថានការពីភាពភ័យខ្លាចមកជាការសប្បាយៗវិញ។

កីឡាការិនីហ្វឹកហាត់ក្នុងក្លឹប MMA Sports Hub បន្តថាវិធីសាស្រ្តនេះគឺបានតាមរយៈដំបូន្មានរបស់គ្រូបង្វឹកគេផ្ទាល់។ បន្ថែមពីនេះកីឡាការិនីវ័យក្មេងរបស់ម៉ាឡេស៊ីក៏បានបង្ហាញការយល់ឃើញការរៀបចំរបស់កម្ពុជាពិតជាល្អ។ លើសពីនេះបើមានឱកាសគេនឹងមកទស្សនាប្រទេសកម្ពុជាម្តងទៀត។

Pang Sze Teng ចាប់ផ្តើមហ្វឹកហាត់ និងចូលប្រឡូកអាជីពជាកីឡាការិនីគុនចម្រុះនេះក្នុងឆ្នាំ២០២០។ ហើយកាលពីព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីឆ្នាំទៅរូបគេក៏បានឈ្នះមេដាយប្រាក់មួយគ្រឿងផងដែរ៕