Skip to content
    ទំព័រដើម  »  កីឡាជាតិ

មិនមែន១ឆ្នាំ២ឆ្នាំ ហើយបិទទ្វារទេ! ក្លឹបបាល់ទាត់ឡាយហ្វអេហ្វស៊ីនឹងព្យាយាមរក្សាខ្លួនឱ្យបានយូរអង្វែង

លោក ប្រាក់ សុវណ្ណារ៉ា អ្នកចាត់ការក្រុមឡាយហ្វអេស៊ីអះអាងថា វត្តមានលើកដំបូងនៅ Cambodian Premier League ក្រុមរបស់លោកនឹងព្យាយាមឱ្យបានចំណាត់ថ្នាក់ល្អមួយ ពោលមិនមែនលេងលំៗកំដរលីគទេ។

អតីតគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា និងបឹងកេតដដែលទទូចថា ក្រុមរបស់លោកក៏នឹងប្រឹងប្រែងរក្សាទីតាំងនៅលីគកំពូលឱ្យបានយូរអង្វែងផងដែរ។
លោក ប្រាក់ សុវណ្ណារ៉ា បន្ថែមថា លោកក៏បានរៀបចំកែប្រែរបៀបលេងថ្មីមួយសម្រាប់ក្រុមទៀតផង។

ឡាយហ្វអេហ្វស៊ីឡើងមកកាន់ក្របខណ្ឌកំពូលកម្ពុជាលើកដំបូងក្នុងនាមជាជើងឯក Cambodian League 2 រដូវកាល២០២៣/២០២៤៕