Skip to content
    ទំព័រដើម  »  កីឡាជាតិ

យុវជនមួយរូបខំស្កាត់ពីខេត្តកំពង់ធំ ដើម្បីធ្វើតេស្តសមត្ថភាពក្នុងក្លឹបបាល់ទះមួយនៅភ្នំពេញ

ភ្នំពេញ៖ ដោយឃើញសេចក្ដីប្រកាសក្នុងការជ្រើសរើសកីឡាកររបស់ក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ យុវជន មឿន ណូរ៉ា ដែលមានកម្ពស់ ១,៩០សងទីម៉ែត្រ ខំស្កាត់មកតាំងពីខេត្តកំពង់ធំ ដើម្បីធ្វើសេត្តសមត្ថភាពក្នុងការជ្រើសរើសកីឡាកររបស់ក្លឹបមួយនេះ។

ដោយចាប់ផ្ដើមដកចិត្តស្រឡាញ់បាល់ទះតាំងពីវ័យកុមារ ណូរ៉ា ប្រាប់មកថា រូបគេចាប់ផ្ដើមលេងបាល់ទះតាំងពីរៀននៅថ្នាក់ទី៦ ហើយក្ដីស្រមៃដ៏ធំរបស់ខ្លួនគឺចង់ក្លាយជាកីឡាករបាល់ទះអាជីពមួយរូបនៅពេលអនាគត។