Skip to content
    ទំព័រដើម  »  កីឡាជាតិ

មូលហេតុដែល Ronaldo គ្មានឈ្មោះក្នុងបញ្ជីប្រកួត King’s Cup កាលពីយប់ថ្ងៃចន្ទ

Cristiano Ronaldo មិនមានឈ្មោះក្នុងបញ្ជីក្រុម Al-Nassr សម្រាប់ការប្រកួត King’s Cup ទល់នឹង Al-Hazem ទេ កាលពីយប់ថ្ងៃចន្ទកន្លងទៅ។

ខ្សែប្រយុទ្ធព័រទុយហ្កាល់វ័យ៣៩ឆ្នាំ និងកីឡាករមួយចំនួនផ្សេងទៀត មិនត្រូវបានអ្នកចាត់ការថ្មី Stefano Pioli ជ្រើសរើសក្នុងបញ្ជីប្រកួតសម្រាប់ Al-Nassr ដែលទទួលបានជ័យជម្នះ ២-១ ទល់ Al-Hazem នោះទេ។

យោងតាមប្រភពពីសារព័ត៌មានអារ៉ាប៊ី សាអ៊ូឌីត Al-Jazirah បានឱ្យដឹងថាលោក Pioli សម្រេចចិត្តមិនដាក់ Ronaldo ឱ្យលេងក្នុងប្រកួតនោះ ដោយសារលោកចង់ទុកពេលឱ្យ ខ្សែប្រយុទ្ធចាស់វស្សា មានពេលសម្រាកដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត Saudi Pro League ទល់ Al-Wehda និង AFC Champions League  ទល់ក្លឹបកាតារ Al-Rayyan។ សមាជិកផ្សេងទៀតដូចជា Marcelo Brozovic និង Ali Lajami ក៏មិនមានឈ្មោះក្នុងបញ្ជីប្រកួតកាលពីយប់មិញដែរ។