Skip to content
ម៉ាឡេស៊ីបន្តកិច្ចសន្យាថ្មី២ឆ្នាំទៀតជាមួយគ្រូបង្គោលបច្ចុប្បន្ន
    ទំព័រដើម  »  កីឡាអន្តរជាតិ

ម៉ាឡេស៊ីបន្តកិច្ចសន្យាថ្មី២ឆ្នាំទៀតជាមួយគ្រូបង្គោលបច្ចុប្បន្ន

សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី បានសម្រេចចិត្តរក្សាទំនុកចិត្តលើលោក Tan Cheng Hoe ដោយបានផ្ដល់កិច្ចសន្យាថ្មី២ឆ្នាំទៀតដល់គ្រូបង្គោលក្រុមជម្រើសជាតិវ័យ៥២ឆ្នាំរូបនេះ។

លោក Cheng Hoe ដែលកាន់តំណែងគ្រូធំនៃក្រុមជម្រើសជាតិម៉ាឡេស៊ីតាំងពីឆ្នាំ២០១៧មក បន្ទាប់ពីបានកាន់តួនាទីជាគ្រូជំនួយក្នុងក្រុមU19, U22, U23 ម៉ាឡេស៊ីរវាងឆ្នាំ២០០៤ដល់២០១៣ និងគ្រូជំនួយក្រុមធំម៉ាឡេស៊ីក្នុងឆ្នាំ២០១៧។

កិច្ចសន្យារបស់លោកមុននេះត្រូវផុតសុពលភាពនៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០។

លោក Cheng Hoe និយាយថាលោកចាត់ទុកកិច្ចសន្យាថ្មីនេះជាការល្បងសមត្ថភាពមួយទៀតសម្រាប់លោកក្នុងការនាំក្រុមជម្រើសជាតិម៉ាឡេស៊ីឈានទៅកាន់កម្រិតប្រសើរឡើង៕