Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Ansu Fati កំពុងពិចារណាចាកចេញពី Barcelona ក្នុងទីផ្សារដោះដូរខែមករាខាងមុខ

ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati អាចនឹងចាកចេញពី FC Barcelona នាទីផ្សាររដូវរងារខែមករា បន្ទាប់ពីគេហាក់ពុំទទួលបាននាទីលេងច្រើនឡើយ ស្របពេលដែលមិត្តរួមក្រុមដែលមានតំណែងដូចគ្នា កំពុងធ្វើបានល្អ ក្រោមការដឹកនាំដោយអ្នកចាត់ការ Hansi Flick។

ក្ដីសង្ឃឹមរបស់ Fati ក្នុងការក្លាយជាវីរបុសរបស់ Barca ដែលជាការតាំងចិត្តរបស់គេ ហាក់ស្ថិតក្នុងភាពស្រពេចស្រពិល ដោយភ្នាក់ងាររបស់គេលោក Jorge Mendes កំពុងធ្វើការលើកការដោះដូររូបគេ ក្នុងទីផ្សារខែមករាខាងមុខ។

យោងតាមប្រភពពីសារព័ត៌មាន SPORT បានរាយការណ៍ថា ការសម្រេចចិត្តគឺអាស្រ័យទៅលើ Fati ផ្ទាល់ ដែលនឹងស្នើសុំក្លឹបចាកចេញ បន្ទាប់ពីពុំទទួលបាននាទីលេងទៀងទាត់។

កីឡាករវ័យក្មេងអេស្ប៉ាញ បានប្រឈមនឹងរបួស ជាបន្ដបន្ទាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០មក រហូតដល់ដើមរដូវកាលនេះ ដែលរារាំង Fati ក្នុងការបង្ហាញឥទ្ធិពលរបស់គេលើទីលានប្រកួត។ ការផ្លាស់ទៅ Premier League ដើម្បីចូលរួម Brighton and Hove Albion ក្រោមកិច្ចសន្យាខ្ចីក្នុងរដូវកាល ២០២៣-២៤ មិនបានធ្វើឱ្យអាជីពរបស់គេប្រសើរឡើងនោះទេ។