Skip to content
    ទំព័រដើម  »  កីឡាជាតិ

គ្រូ U19 បឹងកេតនិយាយជុំវិញរឿងរ៉ាវផ្តល់មេដាយលីគយុវជនទៅជូនឪពុកអតីតកូនសិស្ស សូរ សុវណ្ណារ៉ាត់

ក្រោយបញ្ចប់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ជើងឯកខេមបូឌានលីគយុវជនអាយុក្រោម១៦ និង១៩ឆ្នាំ សង្កេតឃើញមានរឿងដល់ចាប់អារម្មណ៍មួយ ដោយគ្រូបង្វឹកក្រុមយុវជនអាយុក្រោម១៩ឆ្នាំរបស់ក្រុមបឹងកេត លោក គង់ ចន្ថា បានផ្តល់នៅមេដាយសំរឹទ្ធដែលជាសមិទ្ធផលដែលក្រុមធ្វើបានពីលីគយុវជនលើកទី១នេះទៅជូនលោកឪពុកអតីតកូនសិស្សរបស់លោកគឺកីឡាករ សូរ សុវណ្ណារ៉ាត់​ ដែលបានទទួលអនិច្ចកម្មកាលពីឆ្នាំទៅនោះ។

តាមរយៈបទសម្ភាសជាមួយក្រុមការងារ AMS Sports លោក គង់ ចន្ថា បានថាសកម្មភាពទាំងអស់នោះចង់ឆ្លុះបញ្ចាំងអំពីការនឹករលឹកដល់អតីតកូនសិស្សដែលលោកធ្លាប់ស្ថិតក្រោមការដឹកនាំរបស់លោក។ គ្រូបង្គោលដដែលបន្តថាដោយសារតែ សុវណ្ណារ៉ាត់​ ជាកូនសិស្សមួយដែលល្អទាំងព្រម ពោលទាំងវិន័យលើទីលាន និងក្រៅ ដែលជាហេតុធ្វើឱ្យលោកពិបាកនិងបំពេញគេបាននោះ។

ឆ្លៀតក្នុងឱកាសនេះគ្រូបង្វឹកមានប្រភពពីខេត្តត្បូងឃ្មុំក៏បានរំលឹកអំពីប្រវត្តិមួយចំនួនរបស់អតីតខ្សែបម្រើកណ្តាលក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ និង១៨ឆ្នាំបឹងកេតថាជាក្មេងដែលមានការស្រឡាញ់ចូលចិត្តកីឡាបាល់ទាត់ខ្លាំង មានដុងនិងការយល់ដឹងអំពីបាល់ទាត់បានល្អ និងក៏ជាសិស្សនិងមិត្តរួមក្រុមដែលទទួលបានការគោរពស្រឡាញ់ពីមនុស្សជុំវិញខ្លួន។

សូរ សុវណ្ណារ៉ាត់​ គឺជាអតីតយុវជនដែលបានធ្វើតេស្តសមត្ថភាពបានចូលរួមជាមួយក្រុមយុវជនបឹងកេតបាល់ទាត់បឹងកេតក្នុងកម្រិតអាយុក្រោម១៨ឆ្នាំ ហើយរូបគេក៏ជាអតីតកីឡាករលេងឱ្យក្រុម វិទ្យាល័យសម្ដេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ ផងដែរ៕