ម្ចាស់គ្រាប់បាល់វគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2014 បានទម្លាយឱ្យដឹងថា បានបោះបង់ឱកាសក្នុងការផ្លាស់ទៅចូលរួម Liverpool ក្រោមការដឹកនាំដោយលោក Jurgen Klopp កាលពីឆ្នាំ២០១៦។
រំឭកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤ នាទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ World Cup 2014 រវាងក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន និងក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ អ្នកគាំទ្របាល់ទាត់ជំនាន់នោះ ប្រហែលជានឹកឃើញដល់ ខ្សែបម្រើ Mario Gotze ជាអ្នករកគ្រាប់បាល់ជ័យជម្នះក្នុងនាទីទី១១៣ សម្រាប់ក្រុមអាល្លឺម៉ង់ ដែលកាលនោះដឹកនាំដោយលោក Jochim Low គ្រងជើងឯកបាល់ទាត់ពិភពលោកយ៉ាងល្បីល្បាញ។