“ពេលចូលហ្វឹកហាត់កីឡា ខ្ញុំបានត្រៀមចិត្តរួចរាល់ហើយប្រឈមនឹងការមានសាច់ដុំ សាច់មិនស្រឡូនស្អាត ព្រោះត្រូវហ្វឹកហាត់ខ្លាំង តែទទួលយកបាន ដោយសារចិត្តស្រលាញ់។” នេះជាការលើកឡើងរបស់កីឡាការិនីកីឡារាំ ម៉ូវ ដានីតា។
សមាជិកក្រុមកីឡារាំក្រសួងមហាផ្ទៃប្រាប់ថា ការរាំត្រូវប្រើតាំងពីចុងដៃ ដល់ចុងជើង និងប្រើកម្លាំងខ្លាំង។
ដានីតា ផ្ដើមការហ្វឹកហាត់កីឡារាំអំឡុងឆ្នាំ២០១៦ ដោយមានការជំរុញពីអ៊ំ ហើយក៏បានខិតខំប្រឹងប្រែងរហូតមក។
ក្រៅពីការទទួលបានសមិទ្ធផលជាហូរហែក្នុងស្រុក ម៉ូវ ដានីតា ក៏ទទួលបានលទ្ធផលជាហូរហែក្នុងកម្រិតអន្តរជាតិ៕