Skip to content
    ទំព័រដើម  »  កីឡាជាតិ

ម្តាយកុមារា ហុង ឡេង រំភើបចិត្តក្រោយឮកូនចង់យកគំរូការមើលថែអ្នកមានគុណរបស់ Ronaldo

អ្នកស្រី ហ៊ុន សុភា ម្តាយកុមារា ហុង ឡេង ក្នុងកម្មវិធីជួបសំណេះសំណាលគ្នារវាងសិស្សានុសិស្សនៃសាលាបាល់ទាត់ Soltilo បានបង្ហាញភាពសប្បាយរីករាយដែលបានឃើញកូនប្រុសខ្លួនបានលេងបាល់ទាត់ជាមួយនិងលោក Honda ដែលជាស្ថាបនិកផ្ទាល់។ អ្នកម្តាយវ័យ ៣៧ឆ្នាំបន្តថាក្រោយកូនប្រុសចូលចិត្តនិងចូលរួមក្នុងវិស័យកីឡាបាល់ទាត់មួយរយៈមកនេះអ្នកស្រីសង្កេតឃើញថាកូនគាត់ហាក់មានការផ្លាស់ប្តូរច្រើន និងមានការគិតវិជ្ជមាន តួយ៉ាងកុមារា ហុង ឡេង ចង់យកគំរូភាពរបស់កំពូលកីឡាករ Cristiano Ronaldo លើចំណុចការយកចិត្តទុកដាក់ មើលថែទាំលើអ្នកមានគុណ និងក្រុមគ្រួសារ។

ក្រោយពីឮសម្តីរបស់កូនប្រុសនិយាយបែបនេះ ក្នុងនាមជាអ្នកជំនួញម្នាក់លោកស្រីបន្តថានៅថ្ងៃអនាគតប្រសិនជាកូនប្រុសចង់ចាប់កីឡាបាល់ទាត់ជាអាជីពគាត់ក៏នឹងមិនហាមឃាត់នោះឡើយ ពោលមានតែការជំរុញទឹកចិត្តបន្ថែមទៀត។ ជាមួយគ្នានេះដែរ អ្នកស្រី ហ៊ុន សុភា ក៏បានសរសើរ និងអរគុណទៅដល់ក្រុមគ្រូៗនៃសាលាបាល់ទាត់របស់អតីតអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាលោក Honda ដែលបានយកចិត្តទុកដាក់បណ្តុះបណ្តាលកូនប្រុសរបស់គាត់។

សូមបញ្ជាក់ថា កុមារា ហុង ឡេង ចាប់ផ្តើមលេងកីឡាបាល់ទាត់គិតមកដល់ពេលនេះមានរយៈពេលជាង ២ឆ្នាំមកហើយ ហើយបច្ចុប្បន្នរូបគេនៅកំពុងបន្តរៀនសូត្រពីបាល់ទាត់ក្នុងសាលាបាល់ទាត់ Soltilo ៕