បន្ទាប់ពីដំណើរការយ៉ាងរលូន២រដូវកាលរួចមក ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់បាល់ទាត់សប្បុរសធម៌ ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា នឹងប្ដូរឈ្មោះទៅជាពានរង្វាន់សប្បុរសធម៌ដើម្បីកុមារកម្ពុជា ក្នុងរដូវកាលថ្មី។ នេះបើតាមការឱ្យដឹងពីលោក ហួត គីមងួន ដែលជាស្ថាបនិកការប្រកួត។
អ្នកនិយមកីឡាមានឈ្មោះហៅក្រៅថា Dori Cambodia បន្ថែមថា រដូវកាលទី៣នេះលោកគ្រោងចេញប្រកួតតាមខេត្តដើម្បីប្រមូលថវិកាបន្ថែមទៀត ក៏ដូចជារួមចំណែកផ្សព្វផ្សាយតំបន់ទេសចេណ៍។
លោក Dori បន្តថា សម្រាប់រដូវកាលថ្មី ក្រុមនីមួយៗដែលប្រកួតតទល់ក្រុម Vlogger All Stars ត្រូវបរិច្ចាគយ៉ាងតិច$500ដល់មន្ទីរពេទ្យគន្ធបុប្ផា និងយ៉ាងតិច$500ដល់មន្ទីរពេទ្យកុមារអង្គរ។ ទន្ទឹមនឹងនេះ ក្រុមទាំងអស់នឹងទទួលបានលិខិតថ្លែងអំណរគុណពីមន្ទីរពេទ្យដែលបានបញ្ជាក់ពីទឹកលុយ និងឈ្មោះក្រុមដែលបានបរិច្ចាគ។ ទទួលបានពានរង្វាន់១ទុកជាអនុស្សាវរីយ។ សប្បុរសជននានាដែលបរិច្ចាគទៅមន្ទីរពេទ្យតាមរយៈកម្មវិធីចាប់ពី$50ឡើងទៅ នឹងទទួលបានលិខិតថ្លៃអំណរគុណដែលចេញដោយមន្ទីរពេទ្យ៕