សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបញ្ចប់ការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០២៥ នៅខេត្តកំពត ខណៈមន្ដ្រីជំនាញ បានវាយតម្លៃខ្ពស់ ចំពោះកំណើនសមត្ថភាពអត្តពលិកចូលរួម ពិសេសបេក្ខភាពក្រុមជម្រើសជាតិ ដែលបានប្រមូលផ្ដុំហ្វឹកហាត់ កាលពីឆ្នាំមុន ។