1 Celestine Babayaro
Celestine Babayaro គឺជាផ្នែកមួយនៃក្រុម Dream Team របស់នីហ្សេរីយ៉ាដែលឈ្នះមេដាយមាសកីឡាអូឡាំពិក ឆ្នាំ១៩៩៦ ហើយធ្លាប់លេងនៅ Chelsea និង Newcastle ដែលអំឡុងនោះលោកអាចរកបាន២៥០០០ផោនក្នុងមួយសប្ដាហ៍។ តែឆ្នាំ២០១០ អតីតខ្សែការពារ Chelsea និង Newcastle រូបនេះ ទោះបីជារកបាន 25,000 ផោនក្នុងអំឡុងពេលកំពូលនៃអាជីពរបស់គាត់ត្រូវបានប្រកាសថាក្ស័យធននៅតុលាការក្នុងក្រុង Croydon ក្នុងឆ្នាំ ២០១០ បន្ទាប់ពីត្រូវបានចោទប្រកាន់ដោយម្ចាស់បំណុលជាមួយនឹងការបញ្ជាក់ជាផ្លូវការនៅឆ្នាំ២០១១។
2 John Arne Riise
លោក John Arne Risse ធ្លាប់លេងនៅ Liverpool បាន៣៣៩ប្រកួត Roma ១៣២ប្រកួត ៩៨ប្រកួតសម្រាប់ Fulham និង ១១៦ប្រកួតសម្រាប់ក្រុមជម្រើសជាតិន័រវេ។ ប៉ុន្តែអ្វីដែលអ្នកនិយមទស្សនាកីឡាបាល់ទាត់អឺរ៉ុប និងស្គាល់ខ្សែការពារឆ្វេងរូបនេះ គឺលោកបានប្រកាសក្ស័យធន កាលឆ្នាំ២០០៧ ទោះបីលោកធ្លាប់ទទួលបានថ្លៃនឿយហត់មួយសប្ដាហ៍៣ម៉ឺនផោន។ បើតាមឱ្យដឹង លោកបរាជ័យក្នុងមុខជំនួញដែលមានទាំងការបើកសណ្ឋាគារផងដែរ។
3. David James
អតីតអ្នកចាំទីជម្រើសជាតិអង់គ្លេសបានប្រកាសក្ស័យធន កាលខែឧសភា ឆ្នាំ២០១៤ ទោះត្រូវបានដឹងថា រកចំណូលបានប្រមាណ២០លានផោនពីអាជីពជាកីឡាករបាល់ទាត់រយៈពេល២៥ឆ្នាំ។ បំណុលរបស់លោកកើតឡើងក៏ដោយសារតែពាក់ព័ន្ធនឹងការលែងលះភរិយា កាលឆ្នាំ២០០៥។ លោកធ្លាប់ដាក់លក់អាវជម្រើសជាតិអង់គ្លេសដែលលោកពាក់កាលអង់គ្លេសឈ្នះអាហ្សង់ទីន World Cup 2002 តម្លៃ៦៧២ផោន។ អាវ Liverpool 1995/1996 តម្លៃ១៦០ផោន និង អាវ Portsmouth ២០០៨ តម្លៃ៤៨០ផោន។
៤. Eric Djemba-Djemba
អតីតខ្សែបម្រើជម្រើសជាតិកាមេរនត្រូវបាន Manchester United ទិញចូលពី Nantes តម្លៃ៣លាន៥សែនផោន កាលឆ្នាំ២០០៣អំឡុងជាមួយ Cristiano Ronaldo ដែរ។
ដោយសារតែការមិនចេះគ្រប់គ្រងលុយខ្លួនឯងបានត្រឹមត្រូវ ចេះតែទិញរបស់ថ្លៃៗ ឡានទំនើប ព្រោះរកលុយបានច្រើន មួយខែបាន៧៥០០០ផោននៅ Old Trafford។ លោកបានប្រកាសក្ស័យធនកាលឆ្នាំ២០០៧ ពេលនៅ Aston Villa។
៥. Lee Hendrie
លោកធ្លាប់លេងនៅ Aston Villa ឆ្នាំ១៩៩៤ដល់២០០៧ ហើយជាអតីតកីឡាករវ័យក្មេងដែលត្រូវបានគេគិតទុកថា នឹងមានអនាគតល្អ។ កាលពេញល្អ លោករកបាន៣ម៉ឺនផោនក្នុងមួយសប្ដាហ៍នៅ Aston Villa។ លោកធ្លាប់ជាប់ជម្រើសជាតិអង់គ្លេសមួយលើកដែរកាលឆ្នាំ១៩៩៨។
កាលខែធ្នូ ឆ្នាំ២០១២ លោកបានប្រកាសក្ស័យធន ដោយសារតែជំនួញជួញដូរមិនបានត្រឹមត្រូវបូករួមទាំងការចាយវាយខ្ជះខ្ជាយ។ ក្រោយចែកផ្លូវជាមួយប្រពន្ធ លោកថែមទាំងលោករកធ្វើអត្តឃាត២ដង តែមិនបានសម្រេច។