ដើម្បីជាការជំរុញ និងលើកទឹកចិត្តដល់ក្មេងៗតូចៗបានលេងកីឡាបាល់ទាត់ ក្រុមបាល់ទាត់កុមារផ្ការីកគ្រប់រដូវអាយុក្រោម១០ឆ្នាំ និង អាយុក្រោម១២ឆ្នាំ នឹងធ្វើដំណើរទៅសាលាតាមបណ្ដាខេត្តដែលមានតារាងបាល់ទាត់ដើម្បីប្រកួតមិត្តភាព ដកស្រង់បច្ចេកទេស បង្កើតមិត្តភាពឱ្យក្មេងៗបានបញ្ចេញសមត្ថភាព ដែលជាធនធានកីឡាកររបស់ខ្មែរនៅអនាគត។ នេះបើតាមការបង្ហោះដោយលោក ពាក់មី។
តារាកំប្លែងខាងលើបញ្ជាក់ដែរថា លោកគ្រូ អ្នកគ្រូ ដែលចង់រៀបចំការប្រកួតតទល់ U ផ្ការីកគ្រប់រដូវ អាចទាក់ទងមកកាន់លេខ 010 547 503។
ក្រុមបាល់ទាត់កុមារផ្ការីកគ្រប់រដូវដែលត្រូវបានបង្កើតឡើងដោយលោកពាក់មី មាន២កម្រិតអាយុ គឺក្រោម១០ឆ្នាំ និង១២ឆ្នាំ ហើយបានចូលរួមការប្រកួតនានាជាច្រើនកន្លងមក បូករួមទាំងការប្រកួតបាល់ទាត់កុមារអបអរសាទរថ្ងៃ៧មករា បាល់ទាត់កុមារ១មិថុនា រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។ ថ្មីៗនេះ ក្រុម U12 ផ្ការីកគ្រប់រដូវក៏មានកុមារជាប់ទៅក្រុមថ្នាលយុវជនក្លិបអាជីពទៀតផង៕