មិនត្រឹមតែផ្ដល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ យុវតី នីរ៉ា និង ឡាណា សមាជិកក្រុម Ibis ថ្លែងថា ការលេងកីឡាបាល់ទះជួយឱ្យពួកគេមានសុខភាពល្អ រាងកាយមាំមួន ប្រាជ្ញាវាងវៃ អាចបង្កើតសាមគ្គីភាព និង មិត្តភាពទៀត។
ទន្ទឹមនឹងនេះ អ្នកទាំង២ចង់ឱ្យមានការប្រកួតសម្រាប់នារីច្រើន ដើម្បីឱ្យយុវតីដូចខ្លួនមានឱកាសបញ្ចេញសមត្ថភាព ឬក៏អាចឈានទៅក្លាយជាធនធានកីឡាការិនីសម្រាប់ជាតិទៀតផង៕