Skip to content
    ទំព័រដើម  »  កីឡាជាតិ

កត្តាទាំងប៉ុន្មានដែល ឃួន ឡាបូរ៉ាវី មើលឃើញក្រុមព្រះខ័នរាជស្វាយរៀងខ្លាំងប្លែក

ក្នុងកម្មវិធីជជែកបាល់ទាត់របស់ AMS Sports លោក ឃួន ឡាបូរ៉ាវី បានលើកឡើងពីមូលហេតុដែលនាំឱ្យក្រុមព្រះខ័នរាជស្វាយរៀងជាក្រុមមួយដែលខ្លាំងប្លែកខុសពីរជ្ជកាលមុនៗដោយលោកថានេះក៏ព្រោះតែកត្តាបទពិសោធប្រកួតលើឆាកអន្តរជាតិច្រើនរបស់ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ តួយ៉ាងមានដូចជាពានរង្វាន់ AFC Challenge League និង ASEAN Club Championship ជាដើម។

បន្ថែមពីនេះអតីតខ្សែប្រយុទ្ធគោព្រៃកម្ពុជាក៏បានថាបូកផ្សំចេញពីកត្តាផ្នត់គំនិតរបស់ក្រុមកីឡាករទាំងអស់របស់ក្រុមព្រះខ័នរាជដែលមានចិត្តចង់លេងជាក្រុមមួយដែលប្រយុទ្ធខ្លាំងជៀសជាងការការពារ។ ផ្សាភ្ជាប់ជាមួយនិងកីឡាកររបស់ព្រះខ័នរាជស្វាយរៀងដែលមានគុណភាពល្អមិនថាការប្រើប្រាស់ល្បឿន ការផ្លាស់ប្តូរប្លង់លេង និងការបញ្ចប់ទីជាដើម។

គួរបញ្ជាក់ផងដែរ ព្រះខ័នរាជស្វាយរៀងបច្ចុប្បន្នកំពុងតែឈរនៅលេខ២នៃតារាងពិន្ទុ Cambodian Premier Leauge មាន៤៦ពិន្ទុពីការប្រកួត១៨លើក៕