Skip to content
    ទំព័រដើម  »  កីឡាជាតិ

ក្រុមហ្វូតសាលសេនាអង្គរ “៖ មិនខ្លាចទេបរាជ័យ តែអ្វីគួរឱ្យខ្លាចនោះ គឺ ការបោះបង់”

ទោះទទួលលទ្ធផលមិនគាប់ប្រសើរក្នុងការប្រកួតកីឡាបាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញ ប្រធានក្រុមខាងលើមិនចាត់ទុកជារឿងអាក្រក់ឡើយសម្រាប់ក្រុម ព្រោះសមាជិកទូទៅសុទ្ធតែជាយុវជន ក្មេងៗនៅសិក្សា ខ្លះអាយុ១៥ឆ្នាំ ១៦ឆ្នាំ ហើយខ្លះសឹងតែពុំដែលមានបទពិសោធក្នុងកីឡាបាល់ទាត់ក្នុងសាលទៅទៀត។ គេថា នេះជាបទពិសោធដ៏ល្អសម្រាប់ក្រុម ហើយថា ប្រសិនបើមិនចាប់ផ្ដើមពីចំណុចសូន្យទេ ក៏មិនអាច​ឈានដល់ចំណុចកំពូលបានដែរ។ សម្បត្តិ បន្ថែមថា សមាជិកក្រុមក៏សប្បាយចិត្តដែលបានជួបក្រុម​ផ្សេងៗដែលមានបទពិសោធចាស់ទុំ។

ការប្រកួត៣លើកក្នុងពូល C ការប្រកួតកីឡាបាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញ រដូវកាលដំបូងនេះ ក្រុមសេនាអង្គរ មិនទទួលបានពិន្ទុទេ ពោលចាញ់ទាំង៣ប្រកួតតែម្ដង៕