Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ

Jariyah Shah កូនកាត់ប៉ាគីស្ថានវៀតណាមកើតនៅអូស្ត្រាលីសមាជិកក្រុមយុវជន U18 Man UTD

យុវជន Jariya Shah ជាសមាជិកមួយរូបក្នុងក្រុមយុវជនអាយុក្រោម១៨ឆ្នាំ Manchester United។ មានឪពុកជាជនជាតិប៉ាគីស្ថាន និងម្ដាយជាជនជាតិវៀតណាម គេកើតនៅប្រទេសអូស្ត្រាលី និងបានផ្លាស់ទៅនៅអង់គ្លេសជាមួយគ្រួសារតាំងពីតូច ហើយបានផ្ដើមការហ្វឹកហាត់កីឡាបាល់ទាត់កម្រិតអាជីពនៅក្រុមយុវជន Doncaster Rover។

ខែមីនា ឆ្នាំ២០២៣ យុវជនវ័យ១៦ឆ្នាំបាន Manchester United ផ្ទេរយកក្នុងតម្លៃ១០ម៉ឺនផោន។ ចាប់តាំងពីចូលរួមជាមួយក្រុមយុវជន U16 បិសាចក្រហម គេបានបង្ហាញខ្លួនទៀងទាត់ ចាប់ដៃជាមួយ Kai Rooney ដែលជាកូនប្រុសរបស់ Wayne Rooney។

ថ្ងៃទី១៨ ខែកុម្ភៈ ខ្សែបម្រើកណ្ដាលរូបនេះបានបង្ហាញខ្លួនក្នុងក្រុមយុវជនអាយុក្រោម១៨ឆ្នាំជាលើកដំបូង និងលេងជម្រើស១១នាក់ដំបូង ពាក់លេខ៨ទៀតផង។

Jariya Shah អាចលេងឱ្យក្រុមជម្រើសជាតិចំនួន៤ គឺ ប៉ាគីស្ថាន វៀតណាម អូស្ត្រាលី និង អង់គ្លេស៕