Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ

ក្លឹបបាល់ទាត់មួយចំនួននៅវៀតណាមស្នើបង្កើនកូតាកីឡាករបរទេសរដូវកាលក្រោយ

ក្រុមបាល់ទាត់មួយចំនួននៅលីគវៀតណាមបានស្នើសុំបង្កើនចំនួនកីឡាករបរទេសចាប់ពីរដូវកាល 2025/2026។

នៅរសៀលថ្ងៃទី១០ ខែមីនា ក្រុមហ៊ុន វី.ភី.អេហ្វ. បានរៀបចំសន្និសីទស្ដីពីការត្រៀមការប្រកួតថ្នាក់ជាតិឆ្នាំ២០២៥/២៦។ ខ្លឹមសារគួរឱ្យកត់សម្គាល់មួយដែលក្រុមជាច្រើនចាប់អារម្មណ៍គឺកូតាកីឡាករបរទេសដើម្បីចូលរួមប្រកួតនៅ V.League ។

ក្នុងស្មារតីនៃសន្និសីទនោះ VPF បានទទួលមតិពីក្លឹបមួយចំនួនអំពីការបង្កើនចំនួនកីឡាករបរទេសដែលបានចុះឈ្មោះក្នុងការប្រកួតទាំងមូលដល់៥នាក់ ប៉ុន្តែការប្រើប្រាស់កីឡាករតែ៣នាក់ប៉ុណ្ណោះនៅលើទីលាន។ បច្ចុប្បន្នក្លឹបត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះកីឡាករបរទេស៣នាក់ និងប្រើប្រាស់កីឡាករទាំង៣នាក់នៅលើទីលាន។ ក្រុម​ដែល​ចូល​រួម​ក្នុង​ពាន​រង្វាន់ក្លិបអាស៊ី និង ​Southeast Asian Cup ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចុះ​ឈ្មោះ​កីឡាករ​៥នាក់​ក្នុង​ V.League និង​ប្រើ​បាន​៣​នាក់។

ក្នុងករណីមានការបង្កើនកូតាកីឡាករបរទេស ក្រុមដែលចូលរួមក្នុង Asian Cup និង Southeast Asian Cup អាចចុះឈ្មោះកីឡាករបរទេសបានពី 7-9 នាក់ ប៉ុន្តែសេចក្តីព្រាងនេះមិនត្រូវបានអនុម័តទេ៕