បើតាមសារព័ត៌មាន V-Express កំពូលអ្នកប្រដាល់អាមេរិក Floyd Mayweather Jr. បានទិញអគារចំនួន៦២នៅតំបន់ Manhattan និង ផ្ទះល្វែងជាង១០០០ល្វែងទៀតសរុបថ្លៃជាង៤០០លានដុល្លារអាមេរិក។
Mayweather បានបញ្ជាក់តាម Instagram ថា ការបោះលុយទិញនេះមិនបានចូលហ៊ុនជាមួយនរណាទេ ពោលលុយលោកសុទ្ធតែម្ដង ហើយគ្រោងដាក់ជួលដែលអាចរកបានចំណូលយ៉ាងច្រើនក្នុងមួយខែៗ។
ជាក់ស្ដែង កន្លងមក លោកធ្លាប់រកបានដល់ទៅខ្ទង់៣០០លានដុល្លារអាមេរិកក្នុងមួយខែដោយការដាក់ជួលបែបនេះ៕