Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ

Floyd Mayweather ចាយជាង៤០០លានដុល្លារទិញអគារ និងផ្ទះល្វែងទុកជួល

បើតាមសារព័ត៌មាន V-Express កំពូលអ្នកប្រដាល់អាមេរិក Floyd Mayweather Jr. បានទិញអគារចំនួន៦២នៅតំបន់ Manhattan និង ផ្ទះល្វែងជាង១០០០ល្វែងទៀតសរុបថ្លៃជាង៤០០លានដុល្លារអាមេរិក។

Mayweather បានបញ្ជាក់តាម Instagram ថា ការបោះលុយទិញនេះមិនបានចូលហ៊ុនជាមួយនរណាទេ ពោលលុយលោកសុទ្ធតែម្ដង ហើយគ្រោងដាក់ជួលដែលអាចរកបានចំណូលយ៉ាងច្រើនក្នុងមួយខែៗ។

ជាក់ស្ដែង កន្លងមក លោកធ្លាប់រកបានដល់ទៅខ្ទង់៣០០លានដុល្លារអាមេរិកក្នុងមួយខែដោយការដាក់ជួលបែបនេះ៕