Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Kane បង្កើតបានកំណត់ត្រាពិសេសមួយក្នុង UCL ក្រោយ Bayern ឡើងវគ្គ៨ក្រុមចុងក្រោយ

Harry Kane បានបង្កើតកំណត់ត្រាពិសេសមួយក្នុង UEFA Champions League បន្ទាប់ពីបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយ Bayern Munich ទទួលបានជ័យជម្នះសរុបទាំងពីរជើង ក្នុងវគ្គ១៦ក្រុមចុងក្រោយទល់ Bayer Leverkusen។

Kane រកគ្រាប់បាល់ខ្លួនឯងមួយគ្រាប់ និង assist ឱ្យមិត្តរួមក្រុមមួយគ្រាប់ផ្សេងទៀត ក្នុងជ័យជម្នះ ២-០ ក្នុងជើងទី២ វគ្គ១៦ក្រុមចុងក្រោយ UCL ដែលធានាឱ្យក្រុមបង្វឹកដោយលោក Vincent Kompany មានឱកាសឆ្លងទៅកាន់វគ្គ១/៤ផ្ដាច់ព្រ័ត្រដោយសុវត្ថិភាព បន្ទាប់ឈ្នះជើងទី១ ០-៣ នៅទឹកដីរបស់ Leverkesen រួចទៅហើយ។

ហើយខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ បានបង្កើតកំណត់ត្រាជាកីឡាករអង់គ្លេសដំបូងបង្អស់ ដែលអាចរកគ្រាប់បាល់បាន១០គ្រាប់ ក្នុងមួយរដូវកាលនៅ Champions League និងក្លាយជាកីឡាករអង់គ្លេសទី២ ដែលរួមចំណែកឱ្យមានគ្រាប់បាល់៥០គ្រាប់ ក្នុងពានរង្វាន់ធំបំផុតរបស់អឺរ៉ុប បន្ទាប់ពីរៀមច្បង David Beckham។

គិតមកទល់បច្ចុប្បន្ន Kane មិនទាន់ឈ្នះពានជាក្រុមនៅឡើយទេ ក្នុងអាជីពរបស់ខ្លួន ប៉ុន្ដែពេលនេះ អតីតសមាជិករបស់ Tottenham Hotspur កំពុងមានក្ដីសង្ឃឹមក្នុងការឈ្នះជើងឯក Champions League និង Bundesliga ដែលមានការរួមចំណែកយ៉ាងធំពីសំណាក់ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស៕