ក្លិបស្កុតឡែន Celtic បានឈានដល់ការព្រមព្រៀងផ្ទេរ ខ្សែប្រយុទ្ធ Hyeon-Gyu Oh របស់ក្លិប Suwon Bluewings ក្នុងតម្លៃផ្ទេរប្រមាណ ២.៥លានផោន នេះបើយោងតាមប្រភពពីសារព័ត៌មាន Sky Sports។ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំរបស់ជម្រើសជាតិកូរ៉េខាងត្បូងរូបនេះ បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួន និងរំពឹងថាអាចសម្រេចការព្រមព្រៀងរួចរាល់ នៅប៉ុន្មានថ្ងៃខាងមុខ។