ដោយសារតែចង់ចូលរួមលើកស្ទួយកីឡាបាល់ទាត់ក្នុងសាល ជាពិសេសនារីនោះ ក្រុមនារីសេនាអង្គរបានចូលរួមដណ្ដើមពានរង្វាន់ហ្វូតសាលនារីមួយ និងផ្ដោតសំខាន់លើលទ្ធផលទេ អ្វីជាអាទិភាពនោះ គឺសមាជិកក្រុមបានចូលរួមលេងកីឡា។ នេះជាការលើកឡើងរបស់លោក រ័ត្ន សុវណ្ណបូរី ដែលជាអ្នកចាត់ការក្រុមហ្វូតសាលនារីសេនាអង្គរ។
ទាក់ទងទៅនឹងការបង្កើតក្រុមបាល់ទាត់សេនាអង្គរទាំងតារាងធំមក មានរយៈពេល៧ឆ្នាំមកហើយ តែសម្រាប់ក្រុមហ្វូតសាលនារីទើបត្រូវបានបង្កើតឡើងប្រមាណ៦ខែប៉ុណ្ណោះ។ សមាជិកក្រុមភាគច្រើនជាសិស្ស និស្សិត នៅរាជធានីភ្នំពេញ ហើយក៏មានមួយចំនួនមកពីខេត្តដែរ។
សម្រាប់ការបង្កើតក្រុមនារីនេះក៏ជួបឧបត្ថម្ភពីគ្រួសារមួយចំនួនដែរដែលចង់ឱ្យកូនស្រីលេងកីឡាបាល់ទាត់ តែអ្នកខ្លះក៏មានការគាំទ្រ។
ក្រុមសេនាអង្គរសង្ឃឹមថា នឹងមានការគាំទ្រសកម្មភាពកីឡាបាល់ទាត់នារី ក៏ដូចជាហ្វូតសាលនារីកាន់តែច្រើនថែមទៀត៕