Thuram ថា Yamal ជាកីឡាករល្អបំផុតលំដាប់ទី៣ បន្ទាប់ពីតារាឆ្នើមបារាំងពីររូប

Neak Tola
235 មើល
0 នាទីអាន

ខ្សែប្រយុទ្ធ Marcus Thuram របស់ក្លឹប Inter Milan បាននិយាយថា កីឡាករវ័យក្មេង Lamine Yamal មិនមែនជាកីឡាករល្អបំផុតលើលោក នាពេលបច្ចុប្បន្នទេ ប៉ុន្ដែជាមិត្តរួមក្រុមជម្រើសជាតិរបស់គេពីររូបគឺ Ousmane Dembele និង Kylian Mbappe។

Thuram បានរកគ្រាប់បាល់បញ្ចូលទីបើកឆាកសម្រាប់ Inter Milan ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ទល់ Barcelona កាលពីថ្ងៃពុធ ខណៈ Yamal ក៏រកបានមួយគ្រាប់ផងដែរ ហើយគេបានបង្កការលំបាកយ៉ាងខ្លាំងសម្រាប់សមាជិកនៅតំបន់ការពាររបស់ Inter ដែលព្យាយាមតាមរារាំងរូបគេ សូម្បីតែអ្នកចាត់ការ Simone Inzaghi ក៏សរសើរសមត្ថភាពរបស់គេផងដែរ។

ទោះយ៉ាងណាក្ដី Thuram នៅមិនទាន់គិតថា យុវជនវ័យ១៧ឆ្នាំរូបនេះ ជាកីឡាករល្អដាច់គេលើលោកនៅឡើយទេ ដោយកីឡាករបារាំងបាននិយាយថា៖ “កីឡាករល្អបំផុតគឺជនជាតិបារាំង។ ហើយអ្នកលេខពីរក៏ជាជនជាតិបារាំង។ Ousmane និង Kylian។ Yamal ប្រហែលជានៅលេខ៣”។

TAGGED:
ចែករំលែកអត្ថបទនេះ