លោក ហូហ្គូរ បញ្ញា គ្រូជម្រើសជាតិប្រចាំសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជាបានបញ្ជាក់បន្ថែមពីអត្ថប្រយោជន៍ដែលកីឡាមួយនេះផ្តល់ជូនអ្នកចូលរួមទទួលបាននោះសុខភាពរឹងមាំពេញមួយរូបរាងកាយតែម្តង។
បទពិសោធជាង១០ឆ្នាំក្នុងកីឡាមួយនេះ បុរសមានដើមកំណើតពីប្រទេសបារាំងរូបនេះបន្ថែមថាក៏ព្រោះតែកីឡា Aquathlon តម្រូវឱ្យអ្នកលេងប្រកួតទាំងហែលទឹកផង និងរត់ផងនោះ ច្បាស់ណាស់ផលដែលអ្នកលេងនឹងទទួលបានក៏បាន២ក្នុងពេលតែមួយដូចគ្នា។
គួររំលឹកថា កីឡាទ្រីយ៉ាត្លុងជាប្រភេទកីឡាកម្រិតអូឡាំពិកដែលមានវិញ្ញាសារ ៣ រួមបញ្ចូលគ្នារួមមាន ហែលទឹក, ជិះកង់ និងរត់។ ប៉ុន្តែសម្រាប់ Aquathlon វិញគឺមាន២រួមគ្នាគឺហែលទឹក និងរត់ចម្ងាយ៕