Skip to content
Newcastle បិទទីលានហ្វឹកហាត់ក្រោយផ្ទុះការឆ្លងកូវីដ១៩លើកីឡាករនិងបុគ្គលិក
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Newcastle បិទទីលានហ្វឹកហាត់ក្រោយផ្ទុះការឆ្លងកូវីដ១៩លើកីឡាករនិងបុគ្គលិក

ក្លិបបាល់ទាត់ Newcastle United បានបិទទីលានហ្វឹកហាត់កាលពីថ្ងៃចន្ទទី៣០ខែវិច្ឆិកាឆ្នាំ២០២០ ដើម្បីជាវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីមានកីឡាករនិងបុគ្គលិកក្លិបមួយនេះឆ្លងរោគ។

អ្នកចាត់ការក្រុមសារិកាព្រៃ លោក Steve Bruce បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា កីឡាករ៣នាក់និងបុគ្គលិកម្នាក់បានធ្វើតេស្តវិជ្ជមានកូវីដ១៩។ ហើយកាលពីចុងសប្ដាហ៍កន្លងទៅ មានរបាយការណ៍ថាមានអ្នកឆ្លងថែមទៀតក្នុងក្លិប Newcastle។

Newcastle នឹងត្រូវធ្វើដំណើរទៅប្រកួតនៅទឹកដី Aston Villa ថ្ងៃសុក្រខាងមុខនេះ។

ដោយឡែក Premier League បានចេញសេចក្ដីរាយការណ៍ថាសប្ដាហ៍មុនមកទល់នឹងថ្ងៃអាទិត្យទី២៩ខែវិច្ឆិកា មានករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន១០នាក់ ប៉ុន្តែមិនបានបញ្ជាក់ថានៅក្លិបណាទេ៕